Sovann Manisa is a Cambodian legal and business consultant specializing in commercial law and organizational development. She currently serves as President of PP Business Chapter at Norakseng Law Firm, where she leads initiatives on business legal protection and the development of Standard Operating Procedures (SOPs) for small and medium enterprises, especially emphasis on transparency, accountability and strong internal legal compliance.
Alongside her professional role, she is pursuing a degree in Legal and Justice at Norton University. Passionate about youth empowerment and entrepreneurship, she has actively supported Cambodian SMEs through workshops, consulting, and the creation of a Business SOP Guidebook designed to make business processes more accessible.
Sovann Manisa has also been involved in community projects on research, youth volunteer work and social engagement, reflecting her commitment to inclusive development. Her work bridges law, business, and capacity-building, with a strong focus on strengthening local enterprises and contributing to sustainable growth in Cambodia.
សុវណ្ណ ម៉ានីសា ជាអ្នកប្រឹក្សាផ្នែកច្បាប់ និងអាជីវកម្ម ជាពិសេសក្នុងផ្នែកច្បាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍក្រុមហ៊ុន។ បច្ចុប្បន្ននាងកំពុងដើរតួជាប្រធានផ្នែកអាជីវកម្មសាខាភ្នំពេញនៅក្រុមហ៊ុនមេធាវីនរសិង្ហ ដែលនាងដឹកនាំគម្រោងទាក់ទងនឹងច្បាប់គាំពារអាជីវកម្ម និងការអភិវឌ្ឍន៍នីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់អាជីវកម្មគ្រប់កម្រិត ដោយផ្តោតលើតម្លាភាព គណនេយ្យភាព និងការអនុលោមតាមច្បាប់ក្នុងស្ថាប័ន។
ក្រៅពីតួនាទីវិជ្ជាជីវៈនេះ នាងក៏ជានិស្សិតដែលកំពុងសិក្សាផ្នែកច្បាប់ និងយុត្តិធម៌ នៅសាកលវិទ្យាល័យន័រតុនផងដែរ។ បន្ថែមពីនេះនាងមានចំណង់ចំណូលចិត្តក្នុងការចូលរួមការងារយុវជន និងសហគ្រិនភាព សហគ្រាសខ្មែរតាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការផ្តល់យោបល់ និងការបង្កើតក្បួន SOP តម្រង់ទិសក្នុងអាជីវកម្ម ដើម្បីឱ្យដំណើរការអាជីវកម្មកាន់តែមានភាពងាយស្រួលក្នុងការអនុវត្ត។
ម៉ានីសាក៏បានចូលរួមក្នុងគម្រោងសហគមន៍ផងដែរ ដូចជាសកម្មភាពស្រាវជ្រាវ ការអភិវឌ្ឍជាមួយយុវជន និងការចូលរួមការងារសង្គម ការងារស្ម័គ្រចិត្តដែលបង្ហាញពីការប្តេជ្ញារបស់នាងចំពោះការអភិវឌ្ឍដែលរួមបញ្ចូលគ្នា។ ការងាររបស់នាងផ្សាភ្ជាប់រវាងច្បាប់ អាជីវកម្ម និងការកសាងសមត្ថភាព ដោយផ្តោតលើការពង្រឹងសហគ្រាសមូលដ្ឋាន និងការរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។